ឧត្តមសេនីយ៍ទោ លឹម តុងហួត៖ សំដីអ្នកម្តាយប្រៀបដូចជា ឱសថទិព្វព្យាបាលបញ្ហាគ្រប់យ៉ាងរបស់កូនចៅ
November 06, 2019    អ្នកទស្សនា :

      នាថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមកិច្ចសហការរៀប​ចំពីក្រសួងកិច្ចការនារី នៅសាលាឃុំទំព័រមាស ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ មានបើកវេទិកាក្រោមប្រធានបទ " លើកកម្ពស់ការ
ចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែក​ចាយ​គ្រឿងញៀន" ក្រោមអធិបតីភាពលោកជំទាវឡុង សុផល្លី អនុរដ្ឋ​លេខាធិការ និងជាអនុប្រធានក្រុមការងារ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ក្រសួងកិច្ចការនារី ដោយមានការអញ្ជេីញចូលរួម​ពី​ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តានីតិសម្បទា នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនតំណាងស្រុក ឃុំ ភូមិ និងប្រជាពល​រដ្ឋចូអលរួម​សរុប១៥០នាក់។

      លោក កង ប៊ុនណាត អភិបាលរង តំណាងគណកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀនស្រុកសំរោងទង បានមានប្រសាសន៍ស្វាគមន៍ និងរបាយការណ៍ ពីការរីកចម្រេីនរបស់ស្រុកការងារប្រយុទ្ធប្រឆាំ​ង​គ្រឿងញៀងក្នុងស្រុក បានបញ្ជាក់ថាស្រុកមិន​មែនជាទីតាំងផលិត ដាំដុះ គ្រឿងញៀនឡេីយ។

      ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានប្រសាសន៍ថ្លែងអំណរគុណដល់ក្រសួងកិច្ចការនារី ហេីយការ​ចូល​រួមរបស់ម្តាយ ក្នុងការងាប្រយុទ្ធប្រឆាំងគ្រឿងញៀន​គឺជា​ភាពសំខាន់ចាំបាច់ណាស់ព្រោះម្តាយគឺជាមនុស្សសំខាន់នៅជិតនិងមានឥទ្ធិពលលេីកូនចៅ សំដីអ្នកម្តាយប្រៀបដូចជាឱសថ​ទិព្វព្យាបាលបញ្ហាគ្រប់យ៉ាងរបស់កូនចៅ។

      ក្នុងឱកាសនោះ លោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការ បានថ្លែងថា គោលបំណងសំខាន់នៃវេទិកាគឺដេីម្បីអប់រំផ្សព្វផ្សាយ​ដល់បងប្អូនប្រជាពលរដ្ឋដើម្បីឲ្យបានយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ព្រមទាំងកៀរគរការ​ចូលរួមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាដើម្បីទប់ស្កាត់ ឈានទៅការលុបបំបាត់ការប្រើប្រាស់ និងចរាចរណ៍គ្រឿង​ញៀននៅក្នុងសហគមន៍របស់យើង។

      ក្នុងឱកាសនោះដែរ លោកជំទាវ ឡុង សុផល្លី បា នថ្លែង​បន្ថែមថា អ្នកប្រើប្រាស់គ្រឿងញៀន អាចបំផ្លាញទ្រព្យ​សម្បត្តិកិត្តិយសគ្រួសារខ្លួនឯង និងសង្គម ហ៊ានប្រព្រឹត្តបទ​ល្មើសផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់​សង្គមយ៉ាងធ្ងន់ធ្ងរ ដោយគ្មានស្គាល់បុណ្យបាប​អ្វីឡើយ និងសំណូមពរដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវឆ្លើយថា “ទេ ចំពោះគ្រឿងញៀន”ហើយត្រូវចូលរួមឲ្យបាន​សកម្មគ្រប់ពេលវេលា ដើម្បីរក្សាការពារបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនសហគមន៍ឱ្យបានស្ថិតស្ថេរ គង់វង្សតរៀងទៅ៕

ប្រភព៖ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ