ឯកឧត្តម អ៉ីវ លាង អញ្ជើញជួបសំណេះ​សំណាល​ជាមួយបងប្អូនស្ថិតក្នុងវត្តប្រស្រែ ភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង
November 06, 2019    អ្នកទស្សនា :

      ព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៉ីវ លាង អនុ​ប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាភ្នំ និងជា​អគ្គា​ធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះ​សំណាល​ជាមួយបងប្អូនស្ថិតក្នុងវត្តប្រស្រែ ភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

      ឯកឧត្តមមានប្រសាសន៍ថា សូមបងប្អូនរួមគ្នារក្សា​សន្តិភាពរបស់​យើងទាំងអស់គ្នា នឹងចូលរួមហូបអំបុកសាមគ្គីថ្ងៃទី៩ ព្រមទាំង​ស្នើដល់​បងប្អូនចូលរួមរាយការណ៍​ករណីដឹង​ថាមានការចែកចាយ ប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋាន។

      ក្នុងឱកាសនោះ ឯកឧត្តមបានជួយដោះស្រាយលូដាក់​មុខផ្ទះរបស់​អ្នក​មីងម្នាក់ និងបងប្អូនទីទល់ក្រចំនួន២​គ្រួសារផងដែរ និងបន្តការ​ងារសង្គមកិច្ចជាបន្តបន្ទាប់។

      សូមជម្រាបថា គោលបំណងក្នុងការជួបសំណេះសំណាលនេះ គឺ​ជា​ការផ្សារភ្ជាប់ទំនាក់ទំនងរវាងក្រុមការងារថ្នាក់ជាតិ ជាមួយ​បង​ប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីស្តាប់ក្តីកង្វល់ ទទួលសំណូម​ពរនានា និងជាឱកាសសម្រាប់បងប្អូនប្រជាពល​រដ្ឋបញ្ចេញ​មតិ​របស់​ខ្លួនដោយសេរី ព្រមទាំងអាចលើកឡើងនូវ​បញ្ហាប្រឈម​ទាក់ទងនឹងស្ថានភាពជីវភាពរស់នៅ សន្តិសុខ សុវត្ថិភាព ដែ​លកំពុងកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួមគ្នារកដំណោះស្រាយ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ