សម្តេចក្រឡាហោម ស ខេង៖ កម្ពុជា និងសហរដ្ឋអាមេរិក នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ
November 08, 2019    អ្នកទស្សនា :

     សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍​លើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​រួមគ្នាលើវិស័យ​សន្តិសុខ និងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពី។ សម្តេចក្រឡាហោមបានលើក​ឡើងដូចនេះ​ក្រោយ​ជំនួបពិភា​ក្សា​ការងារជាមួយឯកឧត្តម W.Patrick Murphy ឯក​អគ្គរដ្ឋទូតថ្មី សហរដ្ឋ​អាមេរិកប្រចាំកម្ពុជា នាទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ។ សម្តេចក្រឡាហោម មានប្រសាសន៍ប​ន្តថា ស្របក្នុងឱកាសការប្រារព្ធខួបអនុស្សាវយ៍៧០ឆ្នាំ រវាង​កម្ពុជា និងសហសរដ្ឋអាមេរិកនាពេលខាងមុខ កម្ពុជានឹងខិតខំរិះរកនូវកម្មវិធីល្អៗ ដើម្បីសំដែង​ឲ្យឃើញអំពីទំនាក់ទំនងដល់យូរអង្វែងរវាងប្រទេសទាំងពីរបន្ថែមទៀត។ ជាមួយគ្នានោះដែរ ក្នុងនាម​រាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ​ដល់រដ្ឋាភិបាល​​អាមេរិក តាមរយៈរដ្ឋមន្ដ្រីក្រសួងការបរទេស ដែលបានជូនពរដល់ប្រទេស​កម្ពុជាក្នុងការប្រារព្ធ​បុណ្យ​ឯករាជ្យជាតិ។

     ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតថ្មី សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក៏បានលើក​ឡើង​ដែរថា បានឯកភាពចំពោះប្រសាសន៍របស់សម្តេចក្រឡាហោម ហើយសហរដ្ឋអាមេរិកនឹងបន្តពង្រឹង​ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរលើផ្នែកសន្តិសុខ បទល្មើសផ្សេងៗឲ្យកាន់តែរីកចម្រើនបន្ថែម​ទៀតផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ដែរថា ក្នុងជំនួបនោះឯកឧត្តម និងសម្ដេចក្រឡាហោម បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា និងជិតស្និតជាទីបំផុត ហើយបានប្ដេជ្ញាចិត្តរួមគ្នា ពង្រឹងការអនុវត្ត​ច្បាប់ ដើម្បីទប់ស្កាត់ការជួញដូរសត្វព្រៃ ការជួញដូរមនុស្ស ការការពារកុមារ និងការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្មអន្ដរជាតិ ព្រមទាំងការងារមួយចំនួនទៀត។ ជាងនេះទៀតឯកឧត្តម ក៏បានថ្លែងអំណរ​គុណដល់ភាគីកម្ពុជាដែលបានអនុវត្តនូវកិច្ចសហប្រតិបត្តិការផ្ដល់នូវការការពារសន្តិសុខដល់ស្ថានទូតសហរដ្ឋអាមេរិក រួមទាំងមន្ត្រី បុគ្គលិកនៅក្នុងស្ថានទូតទាំងអស់កន្លងមកផងដែរ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ