ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី យាងពន្លត់ភ្លើងជ័យនៅវិមានឯករាជ្យ
November 11, 2019    អ្នកទស្សនា :

     នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងពន្លត់ភ្លើងជ័យនៅវិមានឯករាជ្យ ដែលបានអុជកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ដែលជាថ្ងៃខួប ៦៦ឆ្នាំ នៃការទទួលបានឯករាជ្យពី​ប្រទេស​បារាំង (០៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩)។

     ព្រះរាជពិធីពន្លត់ភ្លើងជ័យនេះ ក៏មានការអញ្ជើញចូលរួមពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចពញាចក្រី ហេង សំរិន, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សម្តេចក្រឡាហោម ស ខេង និងសម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងមហាជនជា​ច្រើនផងដែរ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ