សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ គណៈប្រតិភូនៃគណៈមេធាវី  នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
July 26, 2017    អ្នកទស្សនា :

      នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យគណៈប្រតិភូនៃគណៈមេធាវី  នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងគោរពរាយការណ៍ អំពីស្ថានភាពរបស់គណៈមេធាវី ។ ក្នុងឱកាសនោះដែរ លោកសួន វិសាល ប្រធានគណៈប្រតិភូនៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសេចក្តីគោរពរាយការណ៍ពីស្ថានភាពទូទៅ បញ្ហាផ្សេងៗដែលកើតមានឡើង គោរពជូន សម្តេចក្រឡាហោម ជ្រាប និងសំណូមពរដល់សម្តេច ជួយដល់គណៈមេធាវី លើបញ្ហាមួយចំនួនដូចជា៖
-ការអនុវត្តច្បាប់មិនទាន់ពេញលេញ ពិសេសមន្រ្តីនគរបាលយុត្តិធម៌
-ចង់ឱ្យមានការយល់និងចេះច្បាប់ចំពោះមន្ត្រីយុត្តិធម៌
-ទំហំរឿងព្រហ្មទណ្ឌកើតមានច្រើន តែថវិកាមានកម្រិត
-ខ្វះថវិកាក្នុងការជួយសង្គម ដូចជាករណីក្រុមហ៊ុនមួយចំនួនបានឆបោកប្រជាពលរដ្ឋ
-សិទ្ធិរបស់មេធាវីមិនទាន់ពេញលេញក្នុងការចូលទៅពន្ធនាគារ
- ទោសរដ្ឋប្បវេណី ត្រូវបាននគរបាលចាត់ទុកជារឿងព្រហ្មទណ្ឌ ធ្វើឱ្យប៉ះពាល់ដល់គណៈមេធាវី ដែលបានជួបប្រទះកន្លងមក។
   ជាចុងបញ្ចប់នៃកិច្ចប្រជុំពិភាក្សានេះ សម្តេចក្រឡាហោម បានទទួលយកសំណូមពររបស់លោកប្រធាននៃគណៈមេធាវី និងបានផ្តល់មតិផ្តាំផ្ញើ ដល់គណៈមេធាវី  នៃព្រះរាជាណាចក្រកម្ពុជា ដែលរកយុត្តិធម៌ជូនសង្គមថា មេធាវីទាំងអស់មិនត្រូវគិតរឿងប្រយោជន៍ផ្ទាល់ខ្លួននោះទេ បើភាគីណាត្រឹមត្រូវ សម្តេច ជួយការពារ បើមិនត្រឹមត្រូវទេ សម្តេចមិនការពារឡើយ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ