អគ្គស្នងការដ្ឋាននគរបាលជាតិ បេីកកិច្ចប្រជុំផ្សព្វផ្សាយផែនការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣
March 06, 2020    អ្នកទស្សនា :

      នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធាន អនុគណៈកម្មការ សន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ នៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូល អាស៊ី - អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ ព្រមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ បានបេីកកិច្ចប្រជុំផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ក្នុងឆ្នាំ២០២០ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ដោយមានការចូលរួមពីប្រធានអង្គភាពពាក់ព័ន្ធទាំងអស់ផងដែរ។

      សូមជម្រាបដែរថា កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) គឺជាកិច្ចពិភាក្សានៃដំណើរការផ្លូវការមួយ និងកិច្ចសហប្រតិបត្តិការរវាងសមាជិកសហភាពអឺរ៉ុបទាំង៣០ប្រទេស និងអាស៊ីចំនួន២១ប្រទេស ព្រមទាំងលេខាធិការអាស៊ានផងដែរ។

      កិច្ចពិភាក្សា ASEM នឹងលើកឡើងពីបញ្ហា នយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ជាមួយគោលបំណង នៃការលើកកំពស់ទំនាក់ទំនង រវាងតំបន់ទាំងពីរ ដោយឈរលើគោលបំណង នៃការគោរពគ្នាទៅវិញទៅមក និងភាពជាដៃគូដោយស្មើសិទ្ធិគ្នា៕

ដោយ ៖នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ