នារសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅបន្ទប់ទទួលភ្ញៀវអន្តរជាតិ ទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងសមាជិកទូត ចូលជួបសំណេះសំណាលពិភាក្សាការងារ លេី កិច្ចការ សហប្រតិបត្តិការការទូតរវាងប្រទេសកម្ពុជា និង សហភាពអឺរ៉ុប ព្រមទាំងសម្តែងការគួរសម៕