អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យវាយតម្លៃ សមត្ថភាព សកម្មភាពរបស់មន្ត្រីរបស់អគ្គាធិការដ្ឋាន
December 01, 2021    អ្នកទស្សនា :

ព្រឹកថ្ងៃពុធទី១ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញបើកកិច្ចប្រជុំពិនិត្យវាយតម្លៃ សមត្ថភាព សកម្មភាពរបស់មន្ត្រី និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គាធិការ បានលើកឡើងពីការវាយតម្លៃ ពិនិត្យលក្ខណៈសម្បត្តិ សកម្មភាពការងារ សមត្ថភាព ជំនាញមន្ត្រី ដើម្បីពង្រឹង និងលើកទឹកចិត្តដល់មន្ត្រី សំដៅដើម្បីបង្កើនប្រសិទ្ធភាពភាពការងារតាមនាយកដ្ឋានឱ្យកាន់តែល្អប្រសើរ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ