សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នៅមុខប្រាសាទបាណន់ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
April 12, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធទី១២ ខែមេសា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នៅមុខប្រាង្គប្រាសាទភ្នំបាណន់ ស្ថិតក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ខាងមុខ។

ក្នងពិធីបួងសួងនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ យុវជន យុវនារី ដូនជី យាយជី ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ផងដែរ។

នាឱកាសនោះដែរ សម្តេចក្រឡោហោម និងលោកជំទាវ ក៏បានធ្វើពិធីបូជាគ្រឿងសក្ការៈ ទៀន ធូប ផ្កាភ្ញី ថ្វាយចំពោះសម្តេចក្រុងពាលី និងធ្វើពិធីសំបូងសង្រូងដល់ម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រឹក្សព្រៃ និងបារមីរក្សាព្រៃភ្នំ ក្រំថ្ម ជាពិសេសបុព្វការីជន ដែលបានចែកឋានរំលាយខន្ធ នៅថែរក្សាប្រាង្គប្រាសាទភ្នំបាណន់ សូមឱ្យបីបាច់ថែរក្សាដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា ជួបនូវសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា។ ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម និងលោកជំទាវ ក៏បានធ្វើការចែកទានជូនដល់តាជី យាយជី និងចាសព្រឹទ្ធាចារ្យ នូវក្រណាត់ ស និងថវិកាមួយចំនួនផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ