សម្តេចក្រឡាហោម ស ខេង អញ្ជើញបំពាក់មេដាយជូនកីឡាករជ័យលាភី ពីការប្រកួតកីឡាសូហ្វតិន្នីស
May 07, 2023    អ្នកទស្សនា :

នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាស្ថាបនិកកីឡាសូហ្វតិន្នីសនៅកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំពាក់មេដាយជូនកីឡាករជ័យលាភី មេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតកីឡាសូហ្វតិន្នីស នៃព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលរៀបចំឡើង នៅទីលានសហព័ន្ធកីឡាសូហ្វតិន្នីស ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក។

សូមជម្រាបជូនថា នៅថ្ងៃទី០៧ ខែឧសភានេះ កីឡាករសូហ្វតិន្នីសកម្ពុជា ដណ្តើមបានមេដាយមាស១ និងប្រាក់១ បន្ថែមទៀតលើវិញ្ញាសាវាយគូបុរស បន្ទាប់ពីដណ្តើមបានមេដាយមាស១ និងប្រាក់១ លើវិញ្ញាសាវាយគូចម្រុះបុរស-នារី កាលពីម្សិលមិញនេះ៕

ប្រភព៖ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ