ក្រសួងមហាផ្ទៃ ណែនាំឱ្យគណបក្សខ្មែរឈប់ក្រ រៀបចំបំពេញបែបបទឡើងវិញ ក្នុងការស្នើសុំថតចម្លងច្បាប់ដើម នៃលក្ខន្តិកៈគណបក្សរបស់ខ្លួន
May 12, 2023    អ្នកទស្សនា :

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ ណែនាំឱ្យគណបក្សខ្មែរឈប់ក្រ រៀបចំបំពេញបែបបទឡើងវិញ ក្នុងការស្នើសុំថតចម្លងច្បាប់ដើម នៃលក្ខន្តិកៈគណបក្សរបស់ខ្លួន ដែលតម្កល់ទុកក្នុងក្រសួងមហាផ្ទៃ ដោយក្នុងនោះ ត្រូវដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃទីស្នាក់ការកណ្តាលគណបក្ស ដើម្បីធ្វើការស្រាវជ្រាវ និងមានកំណត់ហេតុរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យបានច្បាស់លាស់ អំពីករណីបាត់បង់ច្បាប់ដើម រួចហើយត្រូវដាក់ពាក្យស្នើសុំមកក្រសួងមហាផ្ទៃសារជាថ្មី។

ទន្ទឹមនេះដែរគណបក្ស ត្រូវអនុលោមតាមលក្ខខណ្ឌកំណត់ក្នុងបញ្ញត្តិមាត្រា២៦ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សខ្មែរឈប់ក្រ និងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរជូនមកក្រសួងមហាផ្ទៃ អំពីអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាលបច្ចុប្បន្នជាកំណត់ ផងដែរ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ