អគ្គនាយកដ្ឋានពន្ធនាគារ ចេញសេចក្តីថ្លែងការណ៍លើករណី ឈ្មោះ សាន ប៊ុនធឿនពោលពាក្យប្រមាថមកលើមន្ត្រីពន្ធនាគារតាមបណ្តាញសង្គម
December 30, 2023    អ្នកទស្សនា :

អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ចេញសេចក្តីថ្លែងការណ៍លើករណី ឈ្មោះ សាន ប៊ុនធឿន ពោលពាក្យប្រមាថមកលើមន្ត្រីពន្ធនាគារតាមបណ្តាញសង្គម ដោយចាត់ទុកការធ្វើសកម្មភាពផ្សព្វផ្សាយគ្មានមូលដ្ឋាន ចោទប្រកាន់ មាក់ងាយជាសាធារណៈ មកលើមន្ត្រីរាជការរបស់ឈ្មោះ សាន ប៊ុនធឿន មិនគ្រាន់តែជាទង្វើអសីលធម៌ លាបពណ៌ញុះញង់ ឱ្យមហាជន រើសអើង ស្អប់ខ្ពើម មកលើមន្ត្រីពន្ធនាគារប៉ុណ្ណោះទេ តែវាជាសកម្មភាពល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ដូចមានចែងក្នុង មាត្រា៥០២ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ សូមធ្វើការថ្កោលទោស និងតម្រូវឱ្យឈ្មោះ សាន ប៊ុនធឿន ចេញមុខធ្វើការ សុំទោសជាសាធារណៈជាបន្ទាន់។ ក្នុងករណីឈ្មោះ សាន ប៊ុនធឿន មិនបានធ្វើតាមការតម្រូវខាងលើ រយៈពេល ៤៨ ម៉ោងបន្ទាប់ពីថ្ងៃចេញផ្សាយលិខិតនេះ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃនឹងចាត់វិធានការផ្លូវច្បាប់៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ