ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចុះត្រួតពិនិត្យទីតាំងចំនួន២ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លើការផ្ដល់សេវាតាមប្រព័ន្ធចុះបញ្ជីអត្រានុកូដ្ឋាន តាមរយៈប្រព័ន្ធជូនដំណឹងពីមូលដ្ឋានសុខាភិបាល
February 14, 2024    អ្នកទស្សនា :

នៅព្រឹកថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អមដំណើរដោយឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋានពាក់ព័ន្ធ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តម អគ្គនាយក នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ លោកជំទាវ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងតំណាង នៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល លោកអភិបាលខណ្ឌពោធិ៍សែនជ័យ និងតំណាងអង្គការ Vital Strategies ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនកិច្ចចុះត្រួតពិនិត្យនៅទីតាំងចំនួន២ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គឺសង្កាត់កាកាបទី១ និងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។

ការចុះទស្សនកិច្ចក្នុងសង្កាត់គោលដៅ នៃខណ្ឌពោធិ៍សែនជ័យ ក្នុងគោលបំណង ដើម្បីស្វែងយល់ និងពិនិត្យជាក់ស្ដែងពីការផ្ដល់សេវាតាមប្រព័ន្ធចុះបញ្ជីអត្រានុកូដ្ឋាន តាមរយៈប្រព័ន្ធជូនដំណឹងពីមូលដ្ឋានសុខាភិបាល ដែលបានអនុវត្តសាកល្បងតាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានត្រូវបានដាក់ឱ្យអនុវត្តសាកល្បងនៅសង្កាត់ចំនួន៦ រួមមាន៖ សង្កាត់កាកាបទី១ សង្កាត់កាកាបទី២ សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយធ្វើការតភ្ជាប់ប្រព័ន្ធពីមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនសរុបចំនួន១៣ទីតាំង៕

ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ