ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ អញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលមួយចំនួននៅវត្តអន្សោង
March 02, 2024    អ្នកទស្សនា :

នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិអន្សោង ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលមួយចំនួនរួមមាន៖ កុដិ និងស្រះទឹក ស្ថិតនៅវត្តអន្សោង ដែលនៅក្នុងពិធីដ៏អធិកអធមនេះ ដោយមានការចូលពីឯកឧត្តម អនុរដ្ឋលេខាធិការ លោកអភិបាលស្រុក ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃគ្រប់អង្គ ព្រមទាំងអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ និងក្រុមការងារភូមិ-ឃុំអន្សោងជាច្រើនរូបផងដែរ។

អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធីនាឱកាសនេះ ឯកឧត្តម សន្តិបណ្ឌិត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួនរបស់ព្រះគ្រូចៅអធិការវត្ត អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ ចំណុះជើងវត្តអន្សោង និងជាពិសេសក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានរួមសាមគ្គីក្នុងស្មារតីគោរពប្រតិបត្តិ និងជួយលើកកម្ពស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

បន្ថែមពីនេះ ឯកឧត្តម សន្តិបណ្ឌិត បានបន្តថា សមិទ្ធផលកុដិ និងស្រះទឹក ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងវត្តអន្សោងនាពេលនេះ គឺជាគរុណភណ្ឌរបស់ព្រះសង្ឃ ជាអ្នកសមាទានសីលដើម្បីសម្រេចបាននូវសមាធិ និងបញ្ញា ហើយសប្បុរសជន អ្នកដែលមានសទ្ធាជ្រះថ្លាក្នុងការចូលរួមចំណែកកសាងក្នុងវិស័យព្រះពុទ្ធសាសនានេះនឹងទទួលបាននូវចំណែកបុណ្យកុលស សេចក្តីសុខចម្រើន និងសុភមង្គល តាមសេចក្តីប្រាថ្នារៀងៗខ្លួន។

ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ឯកឧត្តម សន្តិបណ្ឌិត តាងនាមឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់ត្របែក ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំអន្សោង សូមចូលរួមអបអរសាទរជាមួយព្រះសង្ឃគ្រប់ព្រះអង្គ អាចារ្យគណៈកម្មការ និងពុទ្ធបរិស័ទទាំងអស់ ក្នុងការសម្ពោធដាក់ឱ្យប្រើប្រាស់កុដិ និងស្រះទឹក ស្ថិតក្នុងបរិវេណទីអារាមវត្តអន្សោងនាពេលនេះ ដែលនេះជាសមិទ្ធផលថ្មីបន្ថែមទៀតក្នុងទីអារាម វត្តអន្សោង ឆ្លុះបញ្ចាំងអំពីសទ្ធាជ្រះថ្លា សាមគ្គីភាព និងការអភិវឌ្ឍក្នុងមូលដ្ឋានភូមិឃុំនេះ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ