នៅព្រឹកថ្ងៃអង្គារទី ១២ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងឯកសណ្ឋាននគរបាលជាតិ នាទីស្ដីការក្រសួង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក -អគ្គនាយករង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ ៕
ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ