ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំបង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា - វៀតណាម
April 08, 2024    អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំបង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា - វៀតណាម ដោយកិច្ចប្រជុំនេះធ្វើឡើង ដើម្បីប្រកាសនូវសមាសភាព និងតួនាទីភារកិច្ចនៃក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំបង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា - វៀតណាម និងពិនិត្យលទ្ធផលការងារដែលក្រុមការងារបានអនុវត្តនាពេលកន្លងទៅ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយឯកឧត្តម លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងារអន្តរក្រសួង ជាច្រើនរូបទៀតផងដែរ។

សូមជម្រាបជូនដែរថា ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំបង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា - វៀតណាម ត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចលេខ ៣២ សសរ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល។ ការបង្កើតឱ្យមានក្រុមការងារអន្តរក្រសួងនេះដែរគឺ ដើម្បីសហការជាមួយក្រុមការងារចម្រុះស្តីពីច្រកទ្វារព្រំដែនគោកវៀតណាម កម្ពុជា ក្នុងការចុះសិក្សាស្ថានភាពច្រកទ្វារព្រំដែន និងរួមគ្នាសិក្សារៀបចំផែនការមេស្តីពីការបង្កើត និងតំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា វៀតណាម៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ