ឯកឧត្តម ប៉ោ ភក្តិ បើកកិច្ចប្រជុំត្រៀមលក្ខណៈដើម្បីរៀបចំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងឡាវសម្រាប់ឆ្នាំ២០១៩
February 18, 2019    អ្នកទស្សនា :

         នារសៀលថ្ងៃចន្ទ ១៤ កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំ ត្រៀមលក្ខណៈ ដើម្បីរៀបចំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិ បត្តិការសម្រាប់ឆ្នាំ២០១៩ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រ កម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែមីនាខាងមុខនេះ កិច្ចប្រជុំនេះដែរមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធរបស់ក្រសួង និងស្ថាប័នជាច្រើនផងដែរ។

        សូមបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងគឺដើម្បី ធ្វើយ៉ាងណាឲ្យកិច្ចដំណើរការកិច្ចប្រជុំផ្លូវការនាពេលខាងមុខនេះ ទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលល្អ ហើយនេះក៏ជាយន្តការក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសន្តិសុខអោយកាន់តែល្អប្រសើរ និងកាន់តែជិតស្និតបន្ថែមទៀត៕គឹមអាន

          ប្រភព៖នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ