អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ប្រជុំពង្រឹងរបៀបរបបការងាររបស់អង្គភាពក្រោមចំនុះ
February 18, 2019    អ្នកទស្សនា :

       រសៀលថ្ងៃចន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំអគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងរបៀបរបបការងាររបស់នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល និងនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល ក្នុងការអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពការងារបស់អគ្គាធិការដ្ឋានឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ។ ព្រមជាមួយគ្នានោះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីជាច្រើន៕គឹមអាន

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ