អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ប្រជុំពិភាក្សាលើរបាយការណ៍លទ្ធផល នៃការចុះធ្វើអធិការកិច្ច កិច្ចការដ្ឋបាល នៅមណ្ឌលអប់រំកែប្រែទី២ និងរដ្ឋបាលក្រុងប៉ោយប៉ែត
February 20, 2019    អ្នកទស្សនា :

        ព្រឹកថ្ងៃពុធ ០១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០១៩ នៅ​សាលប្រជុំអគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានដឹក​នាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផល នៃការចុះធ្វើអធិការកិច្ច កិច្ចការដ្ឋបាល នៅមណ្ឌលអប់រំកែប្រែទី២ ដោយមានចូលរួមដោយ អគ្គាធិការរង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ នៃអគ្គាធិការដ្ឋានជាច្រើនផងដែរ ។

        កិច្ចប្រជុំពិភាក្សាផ្តោតទៅលើខ្លឹមសាររួមមាន៖ ការចាត់តាំងអនុវត្តគោលនយោបាយ លិខិតបទ​ដ្ឋានគតិយុត្តនានា និងសាលក្រម ឬសាលដីការតុលាការ, ការអនុវត្តតួនាទី ភារកិច្ច រចនាសម្ព័ន របៀបរបបការងារ និងទំនាក់ទំនងការងារ, ការគ្រប់គ្រងមន្ត្រី, ការគ្រប់គ្រង ការចរាចរលិខិត និងឯកសារនានា, ការគ្រប់គ្រងជនជាប់ឃុំ, ការគ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិរដ្ឋ។

         ព្រមជាមួយគ្នានោះផងដែរ អង្គប្រជុំក៏បានពិភាក្សារបាយការណ៍ស្តីពីលទ្ធផល នៃករណីអង្កេតស្រាវជ្រាវលើមន្ត្រី០១រូប នៅរដ្ឋបាលក្រុងប៉ោយប៉ែតដែលចុះផ្សាយតាមគេហទំព័រ Fresh News ផងដែរ៕គឹមអាន

       ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ