សម្តេចក្រឡាហោម ស ខេង អញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម ព្រឹទ្ធាចារ្យ ប៊ូ ថង
February 20, 2019    អ្នកទស្សនា :

     បន្ទាប់ពីបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបស់ររដ្ឋបាលខេត្តស្ទឹងត្រែងរួចមក នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូក្រសួងមហាផ្ទៃអញ្ជេីញសួរសុខទុក្ខ និងសម្តែងការគួរសមឯកឧត្តម ព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិគ្រឹះ ឯកឧត្តម ព្រឹទ្ធាចារ្យ ស្ថិតនៅភូមិទេសអន្លុង សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតគិរី។ 
      ក្នុងឱកាសនេះ សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការនឹករលឹកចំពោះឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ដែលជាឥស្សរជនម្នាក់ដែលមួយជីវិតឯកឧត្តម ព្រឹទ្ធាចារ្យ បានលះបង់កម្លាំងកាយកម្លាំងចិត្តក្នុង​​បុព្វហេតុជាតិមាតុភូមិរាប់មិនអស់។
       ជាពិសេសឯកឧត្តម បានបង្កើតទីក្រុងបានលុងតាំងពីគ្មានអ្វីសោះក្រោយថ្ងៃ៧ មករា ១៩៧៩ រហូតធ្វើអោយខេត្តភាគឥសានមួយនេះមានការរីកចម្រើនមិនចាញ់ខេត្តនានានៅទូទាំងប្រទេសឡើយ។
        សម្តេចក្រឡាហោម សូមជូនពរឯកឧត្តម ព្រឹទ្ធាចារ្យ សូមមានសុខភាពល្អ ឆាប់ជាពីជំងឺរោគាព្យាធិទាំងឡាយ ទាំងពួងជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ព្រមទាំងជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនតរៀងទៅ។
        ជាកិច្ចឆ្លើយតបឯកឧត្តម ព្រឹទ្ធាចារ្យ ប៊ូ ថង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចក្រឡាហោម ស ខេង ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញមកសួរសុខទុក្ខឯកឧត្តមដល់គេហដ្ឋានដែលនេះសរបញ្ចាក់អោយឃើញពីទឹកចិត្តគោរពស្រលាញ់គ្នាទៅវិញទៅមក។ ឯកឧត្តមព្រឹទ្ធាចារ្យក៏បានជូនពរសម្តេចក្រឡាហោម ស ខេង សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕
ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ