អគ្គស្នងការដ្ឋាននគរបាលជាតិ បើកសន្និបាតបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅរបស់ក្រសួងមហាផ្ទៃឆ្នាំ២០១៩
February 21, 2019    អ្នកទស្សនា :

     នាទីស្តីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងផ្សព្វផ្សាយទិសដៅរបស់ក្រសួងមហាផ្ទៃឆ្នាំ២០១៩ ដែលមានការអញ្ជើញចូលរួមពីអគ្គស្នងការរង ប្រធាននាយកដ្ឋាន ស្នងការ ស្នងការរងរាជធានី ខេត្ត ព្រមទាំងមន្រ្តីនគរបាលជាតិក្រោមឱវាទអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។
     អង្គសន្និបាតព្រឹកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើបទបង្ហាញពីសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩
ព្រមទាំងមានការផ្សព្វផ្សាយពីផែនការលេខ០០២ផ.ក ស្តីពីការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងភេរវកម្ម។
     គួរបញ្ជាក់ដែរថា នារសៀលនេះ​ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងបូកសរុបលទ្ធផល ទទួលមតិចង្អុលដឹកនាំ ផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ៕មុនីរម្យ
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ