នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចកែសម្រួលសមាសភាពគណៈ-កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដោយមាន ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជាប្រធាន និងឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាអនុប្រធាន។