អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍លទ្ធផលការងារអធិការកិច្ចចំនួន ០៦
August 20, 2019    អ្នកទស្សនា :

     ព្រឹកថ្ងៃអង្គារ ​ទី២០ ខែសីហា ឆ្នាំ២០១៩ អគ្គាធិការដ្ឋាន ក្រសួងមមហាផ្ទៃ បានបើកកិច្ចប្រជុំ​ពិភាក្សា​លើ​របាយការណ៍លទ្ធផលការងារអធិការកិច្ចចំនួន ០៦      ក្រោមអធិបតីភាព ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួម អគ្គាធិការរង  ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និង​មន្រ្តីជំនាញជាច្រើនផងដែរ។
     របាយការណ៍ដែលលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះរួមមាន៖
- របាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ស្ពឺស្តីពីលទ្ធផលស្រាវជ្រាវ លើករណីលោកអធិការ០១រូប
- របាយការណ៍នៃលទ្ធផលចុះធ្វើអធិការកិច្ច ករណីភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទី ភារកិច្ច របស់លោក​ស្នងការខេត្ត០១រូប
- របាយការណ៍នៃលទ្ធផលអង្កេតស្រាវជ្រាវ ករណីទីតាំងសង្វៀនជល់មាន់ ខណៈអាជ្ញាធរខេត្តមិន​ចាត់វិធាន​បង្រ្កាប តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន កាលពីខែមេសា ឆ្នាំ២០១៩
- របាយការណ៍នៃលទ្ធផលចុះអង្កេតស្រាវជ្រាវ ករណីភាពមិនប្រក្រតីរបស់មន្រ្តីនៃ​នាយកដ្ឋានប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលកំពុងបម្រើការងារប្រចាំការក្នុងស្រុក១ នៅខេត្តឧត្តរមានជ័យតាម​រយៈការចុះ​ផ្សាយលើសារព័ត៌មានកាលពីខែកុម្ភៈ ឆ្នាំ២០១៩
- របាយការណ៍នៃលទ្ធផលចុះអង្កេតស្រាវជ្រាវ លើករណីនាយប៉ុស្តិ៍នគរបាល០១រូប នៅខេត្តឧត្តរមានជ័យ តាមរយៈការចុះផ្សាយលើសារព័ត៌មាន កាលពីខែឧសភា ឆ្នាំ២០១៩
- របាយការណ៍នៃលទ្ធផលចុះអង្កេតស្រាវជ្រាវ លើករណីមរណភាពរបស់ទណ្ឌិត០១រូប នៅពន្ធនាគារខេត្ត តាមការចុះផ្សាយរបស់សារព័ត៌មាន៕ គឹមអាន

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ