ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំវេទិកាភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៣
August 23, 2019

      នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ប៊ុន ហុន រដ្ឋខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពរ របស់អង្គការសង្គមស៊ីវិល បានដឹកនាំកិច្ចប្រជុំពិភាក្សា សម្រាប់ត្រៀម រៀបចំវេទិកាពិគ្រោះយោបល់ស្តីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៣ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ខាងមុខ មានការចូលរួមពី តំណាងរាជរដ្ឋាភិបាល និងបណ្តាអង្គការសង្គមស៊ីវិលនានា។

      សូមបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកា ស្ដីពីភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៣ នៅទីស្តីការក្រសួងមហាផ្ទៃ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នាពេលកន្លងមក ពោលគឺពិនិត្យអំពីលទ្ធផលដែល បានអនុវត្តតាមស្មារតីក្នុងវេទិកាលើកទី២កន្លងមក។

      គួរបញ្ជាក់បន្ថែមដែរថា ដោយសារវេទិកានេះ ចំនួនអ្នកចូលរួមមានកំណត់ ដូចនេះសមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៣០០នាក់ប៉ុណ្ណោះ ដែលនឹងត្រូវផ្តល់អទិភាព តាមរយៈ ការចុះឈ្មោះនៅនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ក្រសួងមហាផ្ទៃ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ ទៅក្នុងទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ