ក្រុមការងារបច្ចេកទេសប្រទេសកម្ពុជា ថៃ វៀតណាម ជួបប្រជុំគ្នាពិភាក្សា ដើម្បីពិនិត្យលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន
September 10, 2019    អ្នកទស្សនា :

     ព្រឹកថ្ងៃទី១០  ខែកញ្ញា  ឆ្នាំ២០១៩  ឯកឧត្តម  នាយឧត្តមសេនីយ៍  មាស  វិរិទ្ធ  អគ្គលេខាធិការ  អគ្គលេខា​ធិការ  អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំក្រុមការងារកម្ពុជាចូលរួមកិច្ចប្រជុំពិភាក្សាពីការងារ​ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅប្រទេស កម្ពុជា  ថៃ  វៀតណាម  ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ  ប្រទេសវៀតណាម។
     ឯកឧត្តម  ឧត្ដមសេនីយ៍ ឯក  នាក់  យុទ្ធា  អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  បានមានប្រសាសន៍ថា  ក្រុមការងារស្ថាប័នគ្រឿងញៀនកម្ពុជាដែលដឹកនាំដោយឯកឧត្តម  នាយឧត្តមសេនីយ៍  មាស  វិរិទ្ធ  អគ្គលេខាធិការ  នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  បានចូលរួមកិច្ចប្រជុំ​ពិភាក្សាលើការងារ​សំខាន់ចំនួន៤រួមមាន៖ 
    ១.ស្ថានភាពចរាចរគ្រឿងញៀនតាមតំបន់ព្រំដែនគោកប្រទេសទាំងបីកម្ពុជា  ថៃ  វៀតណាម  ចែករំលែកពី​បទល្មើសដែលបានកើតឡើង  ចំនួនករណីដែលបានបង្រ្កាប និងចំនួនឧក្រឹដ្ឋជនដែលបានរត់​គេចខ្លួនពីប្រទេស​មួយទៅនៅប្រទេសមួយក្នុងចំណោមប្រទេសទាំងបី
    ២.ចែករំលែកនូវប្រវត្តិ  និងបញ្ជីឈ្មោះក្រុមឧក្រឹដ្ឋជនគ្រឿងញៀនពាក់ព័ន្ធនឹងប្រទេសនិមួយៗ 
    ៣.ការបង្កើតនូវការអងេ្កតរួមគ្នាចែករំលែកនូវមុខសញ្ញា  និងការបញ្ជូនមន្រ្តីចូល​រួមធ្វើការតាមមុខ​សញ្ញា​ប្រទេសនិមួយៗ
     ៤.ពិនិត្យលើសេចក្តីព្រាងសេចក្តីថ្លែងការរួមសម្រាប់​ដាក់ជូនសុំការអនុម័តក្នុងកិច្ចប្រជុំថ្នាក់​រដ្ឋមន្រ្តីនៅ​ល្ងាច​នេះ៕ គឹមអាន

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ