គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សហការរួមគ្នាជាមួយ សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងការចែកចាយផលិតផលក្លែងក្លាយនៅកម្ពុជា
September 12, 2019

     នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំង​ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក) បាន​ចុះ​អនុស្សរណៈនៃការយោគយល់គ្នាជាមួយ និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា( EUROCHAM) ដើម្បីសហ​ប្រតិបត្តិការរួមគា្នក្នុងការប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងចែកចាយនូវផលិតផល​ក្លែងក្លាយនៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។
     ឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសូងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ​ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យដល់សុខភាព និងសុវត្ថិភាពសង្គម បាន​មានប្រសាសន៍ថា ការចុះអនុស្សារណយោគយល់គ្នានាពេលនេះ គឺជាយន្តការពង្រីកការទទួល​ខុសត្រូវមួយ​បន្ថែមទៀតឲ្យបានគ្រប់ជ្រុងជ្រោយចំពោះថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលក្នុងការសហការកិច្ចការពារភាព​ជាដៃគូក្នុង​វិស័យ​ធុរកិច្ច និងវិស័យពាណិជ្ជកម្មសម្រាប់ ទំនុកចិត្ត និងលំហូអ្នកវិនិយោគបរទេសមកកាន់កម្ពុជា​ពីបណ្ដា​ប្រទេស​នៅអឺរ៉ុប និងប្រទេសជាសមាជិក បង្កើតហេដ្ឋារចនាសម្ព័ន្ធ និងការងារដល់ប្រជាជនកម្ពុជាដែល​នឹងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។ ឯកឧត្តមបន្តថា ការចុះអនុស្សរណៈនេះដែរ គឹមិនត្រឹមតែផ្ដល់ អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ គឺថែមទាំងការពារអ្នកវិនិយោគសុច្ចរិត និងសហគ្រាសទាំង​ឡាយ​ដែលប្រកបរបរស្របច្បាប់ មានភាពស្មោះត្រង់ និងមានភាពត្រឹមត្រូវ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងផ្ដល់សុវត្ថិភាព សុខភាពដល់ប្រជាជនកម្ពុជាយើងផងដែរ។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្ថែមថា អនុសារណៈយោគយល់គ្នាថ្ងៃនេះនឹងក្លាយជាទឡ្ហីករណ៍ ដែលបង្ហាញពីចេតនា និងឆន្ទៈរបស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការរក្សាជំហរការទូតបែបវិជ្ជមាន និងអព្យាក្រឹតចំពោះសហភាពអឺរ៉ុប ដោយកម្ពុជានៅតែតម្កល់​ផល​ប្រយោជន៍មនុស្សជាធំ ជាពិសេសសុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលនេះជាផ្នែកមួយនៃ​សិទ្ធិ​មនុស្សផង​ដែរ ពោលគឺសិទ្ធិរស់រានមានជីវិតប្រកបដោយភាពថ្លៃថ្នូរ។ ឯកឧត្តមបន្តទៀតថា បន្ទាប់ពីការចុះ​អនុស្សារណៈនៃការយោគយល់នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់​មានហានិភ័យដល់សុខភាព និងសុវត្ថិភាពសង្គម និងសភាពាណិជ្ជកម្មអឺរ៉ុបនឹង​បន្តរឹតបន្តឹងភាពជាដៃគូក្នុងការ​ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ផលិតផលរំលោភលើកម្មសិទ្ធិបញ្ញា និងសិទ្ធិប្រហាក់ប្រហែលដទៃទៀត ជាពិសេសឱសថក្លែងក្លាយ និងខូចគុណភាពដែលកំពុងចរាចរនៅលើទីផ្សារក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណា​ការពារឲ្យបាននូវផលប្រយោជន៍ស្របច្បាប់របស់ពាណិជ្ជករដែលជាម្ចាស់ដើមនៃទំនិញ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
ក្រសួងមហាផ្ទៃ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ ទៅក្នុងទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ