ឯកឧត្តម ងី ចន្ទ្រផល អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីវិធានការសម្រាប់សភាពការណ៍បច្ចុប្បន្ន និងការងារធ្វើវេទិកាសាធារណៈ
October 21, 2019    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម ងី ចន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តមណ្ឌលគីរី អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីវិធានការសម្រាប់សភាពការណ៍បច្ចុប្បន្ន និងការងារធ្វើវេទិកាសាធារណៈ ដោយមានការចូលរួមពី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកនីមួយៗទូទាំងខេត្ត ព្រមទាំងអជ្ញាធរពាក់ព័ន្ធរបស់ខេត្តជាច្រើនរូបផងដែរ។

      កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងដើម្បីសិក្សាដោះស្រាយនូវកង្វល់ បញ្ហាប្រឈម និង សំណូមពរផ្សេង ដែលបានប្រមូលយកពីការលើកឡើងរបស់ប្រជាពលរដ្ឋតាមរយៈការធ្វើវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ សង្កាត់នានា នៅទូទាំងខេត្តមណ្ឌលគីរី។

      ឯកឧត្តម ងី ចន្ទ្រផល បានមានប្រសាសន៍ថាក្នុងនាមក្រុមកាងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តមណ្ឌលគីរី ត្រូវធ្វើការឆ្លើយតប និងដោះស្រាយនូវបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងដើម្បីអនុវត្តតាមកំណែទម្រង់គោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ប្រកបដោយភាពរីកចម្រើនក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ