ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការផ្តល់ហិរញ្ញប្បទានដល់រីកសាយភាយអាវុធប្រល័យលោក
January 14, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងាររៀបចំ​តាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការផ្តល់ហិរញ្ញប្បទានដល់រីកសាយភាយអាវុធប្រល័យលោក (អាវុធមហាប្រល័យ) ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខា​ធិការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួង ស្ថាប័ននានា អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គនាយក នៃអគ្គនាយកដ្ឋាននានា ប្រធាន អនុប្រធាននាយកដ្ឋាននានា អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។

      ក្នុងឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល បានមានប្រសាសន៍ថា កិច្ចប្រជុំនារសៀលនេះ គឺដើម្បីពិនិត្យ កែសម្រួល និងស្រងមតិយោបល់ពាក់ព័ន្ធនានាពីបណ្តាក្រុមការងារ និងអង្គប្រជុំទាំងមូលសម្រាប់ជាធាតុចូលក្នុងការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការផ្តល់ហិរញ្ញប្បទានដល់រីកសាយភាយអាវុធប្រល័យលោក (អាវុធមហាប្រល័យ)នេះ ហើយក៏និងរៀបចំការងារមួយចំនួនដើម្បីដាក់ជូនក្រុមការងារធ្វើការសិក្សារៀបចំធ្វើយ៉ាងណាឲ្យច្បាប់មួយនេះសមស្របលើការអនុវត្ត។ ជាងនេះទៀត ឯកឧត្តម បានជម្រុញឲ្យក្រុមការងារទាំងអស់​ខិតខំពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់នេះឲ្យបានចប់យ៉ាងឆាប់បំផុតនាពេលខាងមុខ។

      សូមជម្រាបថា៖ ច្បាប់នេះមានគោលបំណងដាក់ចេញវិធាន​ការ​ប្រឆាំងការផ្តល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធប្រល័យ​​លោក (អាវុធមហាប្រល័យ) ព្រមទាំងរៀបចំ និងអនុ​វត្តវិធាន​ការទាំងនោះ។ លើសពីនេះទៀត ច្បាប់នេះ និងអនុក្រឹត្យ​ទាំងឡាយសម្រាប់អនុវត្តច្បាប់នេះ ត្រូវប្រើប្រាស់ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការផ្តល់ហិរញ្ញប្បទាន​ដល់ការរីកសាយភាព​អាវុធប្រល័យលោក (អាវុធមហាប្រល័យ)៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ