សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់ភាគីពាក់ព័ន្ធបន្ដបង្ក្រាបបទល្មើសគ្រឿងញៀនថែមទៀត
February 19, 2020    អ្នកទស្សនា :

      នាទីស្ដីការក្រសួងមហាផ្ទៃ ៖ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវទៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្ដបង្ក្រាបបទល្មើសគ្រឿងញៀនថែមទៀត ដើម្បីឲ្យភូមិ-ឃុំ មានសុវត្ថិភាព។

     សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «បញ្ហាគ្រឿងញៀន និងបញ្ហាប្រយុទ្ធប្រឆាំងគ្រឿងញៀន យើងនៅបន្ដធ្វើទៅទៀត បើទោះបីរហូតមកដល់ពេលនេះ យើងបង្ក្រាបបទល្មើសហៅថា ទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ ដែលតាមរង្គសាល ក្នុងក្លឹបកម្សាន្ដធំៗ មិនមានការចែកចាយគ្រឿងញៀន លក់ដូគ្រឿងញៀនក៏ដោយ»។

      សម្ដេចក្រឡាហោមបន្ដថា «ហើយនៅឆ្នាំ២០២០នេះ ធ្វើម៉េចកុំឲ្យមានកើតឡើងវិញ នូវការប្រើប្រាស់នៅតាម រង្គសាលធំៗ ដើម្បីចែកចាយ ប្រើប្រាស់គ្រឿងញៀន»។

      សម្ដេចក្រហោម បានបញ្ជាក់ថា បញ្ហាគ្រឿងញៀន បានជះឥទ្ធិពលយ៉ាងខ្លាំង ទៅដល់បញ្ហាផ្សេងទៀតយ៉ាងច្រើនដែលនាំឲ្យខាតបង់សេដ្ឋកិច្ចជាដើម៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ