ឆ្នាំ២០១៩ កម្លាំងនគរបាលជាតិ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា នូវឧបាយកលផ្សេងៗ
February 19, 2020    អ្នកទស្សនា :

      ក្នុងរយៈពេលឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា មានក្រសួងមហាផ្ទៃ ជាសេនាធិការ សម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ ក្នុងការធានារក្សាសន្ដិភាព ក្នុងនោះ កងកម្លាំងនគរបាលជាតិ ដើរតួនាទីជាស្នូលដ៏សំខាន់ ក្នុងការគ្រប់គ្រងសភាពការណ៍ ដើម្បីចាត់វិធានការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា នូវឧបាយកលផ្សេងៗ។

      យោងតាមរបាយការណ៍ស្ដីពីលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ អានដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិកាដ្ឋាន ក្រសួងមហាផ្ទៃ នៅក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ  ឆ្នាំ២០២០ ថា កងកម្លាំងនគរបាលជាតិ បានសម្រេចបាននូវស្នាដៃជាច្រើន ក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក៏ដូចជា ការចូលរួម ការពារយ៉ាងរឹងមាំនៃខឿនឯករាជ្យជាតិ បូរណភាពទឹកដី ការពារខ្សែបន្ទាត់ព្រំដែនមិនអនុញ្ញាត្តឲ្យមានការរំលោភបំពាន ពីប្រទេសជិតខាង។

      ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ មានប្រសាសន៍ថា «ក្នុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ សម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ ក្នុងការធានារក្សាសុខសន្ដិភាព និងស្ថិរភាពសង្គម ក្នុងនោះ អាជ្ញាធរដែនដី និងកងកម្លាំងនគរបាលជាតិ បានដើរតួនាទីជាស្នូលដ៏សំខាន់ ក្នុងការគ្រប់គ្រង សភាពការណ៍ ចាត់វិធានការទប់ស្កាត់ បន្សាបឥទ្ធិពល និងបង្ក្រាបទាន់ពេលវេលា នូវឧបាយកល និងសកម្មភាពរបស់ក្រុមឧទ្ទាមក្រៅច្បាប់»។

      ឯកឧត្តមបញ្ជាក់ថា វិធានការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវបានបន្ដជំរុញយ៉ាងសកម្មផុលផុស ស្របតាមផែនការនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី៤ របស់រាជរដ្ឋាភិបាល។ការបង្ក្រាបបទល្មើសជួញដូរ ល្បែងស៊ីសង់ បទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ ក៏ដូចជាវិធានការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ អាវុធជាតិផ្ទុះ បានអនុវត្តយ៉ាងសស្រាក់សស្រាំ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ