ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បន្ដជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា
February 19, 2020    អ្នកទស្សនា :

      ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នៅឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បន្ដជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា ដែលមាននៅក្នុងយុទ្ធសាស្ដ្រចតុកោណ ក្នុងនោះ រួមមាន ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាដើម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

      បើតាមរបាយការណ៍ស្ដីពីលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ អានដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នាស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ថា «បន្ដជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា ដែលមាននៅក្នុងយុទ្ធសាស្ដ្រចតុកោណ ក្នុងនោះ រួមមាន ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាដើម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ប្រកបដោយសមធម៌ និងចីរភាព»។

      ឯកឧត្តម បញ្ជាក់ថា ក្រសួងបន្ដខិតខំប្រមូលផ្ដុំបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាធារណៈ ដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន និងទទួលរាល់សំណើ សំណូមពរ របស់ប្រជាពលរដ្ឋ ជាពិសេស បញ្ហាទំនាស់ដីធ្លី និងជម្លោះនានានៅមូលដ្ឋាន ដោយមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ មានយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលា។

      ឯកឧត្តមបន្ថែមថា ក្រសួងមហាផ្ទៃ បន្ដពង្រីងការអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់ និងស្មើភាព ដោយពង្រីងមន្ដ្រីអនុវត្តច្បាប់ ទាំងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈ ខិតខំរួមគ្នាលុបបំបាត់ឲ្យបាននូវបាតុភាពអសកម្ម ដើម្បីផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋឲ្យចូលរួមក្នុងដំណើរការគោរព និងអនុវត្តច្បាប់ សំដៅពង្រីងយុត្តិធម៌ និងសមធម៌ក្នុងសង្គម៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ