សម្តេចក្រឡាហោម ស ខេង៖ រាជរដ្ឋាភិបាលនៅតែមានឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តលើកកម្ពស់​កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល
February 19, 2020    អ្នកទស្សនា :

      សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍​លើកឡើ់ងថា បើទោះបីជាមានមតិរិះគន់ និងទាមទាឱ្យមានការលុបចោលនូវច្បាប់ស្តីពីសមាគម អង្គការមិនមែនរដ្ឋាភិបាល យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែមានឆន្ទៈ ការប្តេជ្ញា​ចិត្តយ៉ាងមុតមាំ ក្នុងការបន្តលើកកម្ពស់កិច្ចសហ​ប្រតិបត្តិការក្នុងភាពជាដៃគូ​ជាមួយអង្គការ​សង្គម​ស៊ីវិល ក្នុងន័យដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។

      សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញ​ជាអធិបតីក្នុងពិធីបើកសន្និបាត​ត្រួតពិនិត្យការងារ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងមហាផ្ទៃ នាទីស្តីការ​ក្រសួង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។ សម្តេចក្រឡាហោម បានលើកឡើងថា បើប្រៀបធៀប​ទៅនឹងប្រទេសដទៃ ប្រទេសកម្ពុជាគឺជាឋានសួគ៌សម្រាប់អង្គការសង្គមស៊ីវិល។ ជាមួយគ្នានេះ សម្តេចក៏បានធ្វើការលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវមានការតាំងចិត្តខ្ពស់ អត់ធ្មត់ តស៊ូ ព្យាយាមបន្តធ្វើការពិនិត្យ ពិភាក្សាបន្តទៅទៀត ដើម្បីកសាងប្រទេសឱ្យស្ថិតនៅក្រោមនិតិរដ្ឋ។

      គួរកត់សម្គាល់ដែលថា ក្នុងរយៈពេល១ឆ្នាំនេះក្រសួងមហាផ្ទៃ បានសម្រេចចុះបញ្ជីសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ចំនួន២៨៥ (សមាគមចំនួន ១៥៨, អង្គការមិនមែន​រដ្ឋាភិបាលចំនួន​ ​១១៥, និងសហគមន៍ចំនួន ១២) និងសម្រេចចិត្តលុបឈ្មោះចេញពីបញ្ជីចំនួន​៣៨ (សមាគម១០ និងអង្គការមិនមែនរដ្ឋាភិបាល២៨)៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ