អគ្គលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ សម្រេចបង្កើតក្រុមការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩
March 26, 2020    អ្នកទស្សនា :

      អគ្គលេខាធិការដ្ឋាន បានសម្រេចបង្កើតក្រុមការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខធិការដ្ឋាន  ជាប្រធាន និង ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា ជាអនុប្រធានអចិន្ត្រៃយ៍ រួមជាមួយអនុប្រធាន៤រូប និងមានជាសមាជិក១៥រូប។

.     ក្នុងសេចក្តីសម្រេចរបស់អគ្គលេខាធិការដ្ឋាន ស្តីពីការបង្កើតក្រុមការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលចេញផ្សាយ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះមានតួនាទី ភារកិច្ចដូចខាងក្រោម៖

-រៀបចំផែនការសកម្មភាពរបស់អគ្គលេខាធិការដ្ឋាន តាមគោលការណ៍ណែនំារបស់រាជរដ្ឋាភិបាល, ក្រសួងមហាផ្ទៃ, និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩
-ផ្សព្វផ្សាយគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល, ក្រសួងមហាផ្ទៃ, និងក្រសួងសុខាភិបាល ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិនៃអគ្គលេខាធិការដ្ឋានទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩
-តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការសកម្មភាពរបស់អគ្គលេខាធិការដ្ឋាន ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩
-បំពេញតួនាទី  ភារកិច្ចតាមជំនាញរបស់អគ្គលេខាធិការដ្ឋាន ដើម្បីចូលរួមគាំទ្រដល់វិធានការនានា របស់រាជរដ្ឋាភិបាល, ក្រសួងមហាផ្ទៃ, និងក្រសួងសុខាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩
-បំពេញការងារ ចាំបាច់ផ្សេងៗ ទៀតទៅតាមស្ថានភាពវិវត្តន៍នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា៕

ខាងក្រោមនេះ ជាខ្លឹមសារសេចក្ដីសម្រេចរបស់ អគ្គលេខាធិការដ្ឋាន ៖

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ