រាជរដ្ឋាភិបាល ដាក់ចេញនូវបទបញ្ជា ដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត-១៩
April 09, 2020    អ្នកទស្សនា :

      ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាស្ដីពីការដាក់កំហិត លើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត-១៩ និងដើម្បីមិនឲ្យជំងឺនេះរាលដាលឈានចេញពីដំណាក់កាលនៃការឆ្លងដោយសារការនាំចូលពីពិភពខាងក្រៅ ទៅដល់ដំណាក់កាលនៃការឆ្លងរាលដាលរវាងប្រជាជនក្នុងសហគមន៍នៅក្នុងប្រទេស។ ក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវបទបញ្ជាដូចខាងក្រោម៖

១-ហាមឃាត់ ការធ្វើដំណើរនៅក្នុងផ្ទៃប្រទេសរួមមានការធ្វើដំណើរឆ្លងកាត់ចេញចូលរាជធានីភ្នំពេញ ( ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។

២-បទបញ្ជារនេះមានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោង ២៤ៈ០០ ថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២០ រហូតដល់ម៉ោង ២៤ៈ០០ ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០។

ប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាដល់គ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះឲ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធិភាពខ្ពស់៕គឹមអាន

ខាងក្រោយនេះជាខ្លឹមសារនៃបទបញ្ជារទាំងស្រុង៖

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ