សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារចូលរួម រំលែកមរណៈទុក្ខជាមួយ លោកជំទាវ ខៀវ ហុង និងក្រុមគ្រួសារ សពឯកឧត្តម នាយឧត្តមសេនីយ៍ ចក់ ឡេង ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០២:០៤នាទី ទៀបភ្លឺ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគពាធ។
មរណភាពរបស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ចក់ ឡេង មិនត្រឹមតែជាការបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅរបស់ក្រុមគ្រួសារប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ជាការបាត់បង នូវមន្ដ្រីជាន់ខ្ពស់មួយរូប ដែលធ្លាប់បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ ព្រមទាំងបានបានលះបង់កម្លាំងកាយ និងប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់ ចូលរួមកសាងសង្គម និងការងារមនុស្សជាច្រើន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
តាងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងក្នុងនាមខ្ញុំផ្ទាល់ និងភរិយា ខ្ញុំសូមចូលរួមរំលែកមរណទុកដ៏ក្រៀមក្រំនេះជាមួយលោក ជំទាវ ព្រមទាំងក្រុមគ្រួសារ និងសួម ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ចក់ ឡេង បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា