ឧត្តមសេនីយ៍ឯក តេង សួន អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូននាយនគរបាលជាតិជាន់ខ្ពស់ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក
July 10, 2020    អ្នកទស្សនា :

      ភ្នំពេញ៖ ថៃ្ងស្រុក ទី១០ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូន នាយនគរបាលជាតិជាន់ខ្ពស់ សរុប ចំនួន ២៦នាក់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

      ក្នុងនោះមានការប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង សរុបចំនួន ១០នាក់ (ថ្នាក់អនុប្រធាន​នាយកដ្ឋាន ចំនួន ០២នាក់, នាយការិយាល័យ ចំនួន ០១នាក់, នាយផែ្នកចំនួន ០៣នាក់, នាយប៉ុស្តិ៍ ចំនួន ០១នាក់, និងនាយរងផែ្នក ចំនួន ០៣នាក់ ) និងបំពាក់ឋានន្តរស័ក្កិ សរុប ចំនួន ១៦នាក់ (ថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន ០២នាក់, ឧត្តមសេនីយ៍ត្រី ចំនួន ០៨នាក់, វរសេនីយ៍ឯក ចំនួន ០៥នាក់ និងវរសេនីយ៍ទោ ចំនួន ០១នាក់ )។

      ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម ពី ឯកឧត្តម ឧត្តមសេនីយ៍ តំណាងប្រធាន​នាយកដ្ឋានបុគ្គលិក ឯកឧត្តម ឧត្តមសេនីយ៍ តំណាងប្រធាននាយកដ្ឋានកណ្តាល​នគរបាល​ព្រំដែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាន​នគរបាល​ការពារព្រំដែនទឹក និងឯកឧត្តម ឧត្តមសេនីយ ប្រធាននាយកដ្ឋាន​ចំណុះនាយកដ្ឋានកណ្តាលនគរបាលព្រំដែន ព្រមទាំងលោក-លោកស្រី​អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ប្រធានអង្គភាព មេបញ្ជាការ​វរសេនាតូច និងមន្ត្រីក្រោមឱវាទ នៅសាលាប្រជុំនាយកដ្ឋាន​នគរបាលការពារព្រំដែនទឹក៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ