ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ ផ្ញើសាររំលែកមរណទុក្ខជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឧបាសក ប៉ោ សុន ត្រូវជាឪពុកបង្កើត

ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសាររំលែកមរណទុក្ខជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឧបាសក ប៉ោ សុន ត្រូវជាឪពុកបង្កើត ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៩:៥៥ នាទីយប់ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។

ឯកឧត្តម សន្តិបណ្ឌិត និងមន្ត្រីក្រោមឱវាទទាំងអស់នៃខុទ្ទកាល័យសសម្តេចក្រឡាហោម ស ខេង ពិតជាមានក្តីសង្វេគសោកស្តាយឥតឧបមាក្រោយពីទទួលបានដំណឹងដ៏ក្រៀមក្រំអំពីមរណភាពរបស់ឧបាសក ប៉ោ សុន ដែលត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ។

ក្នុងវេលាដ៏គួរឱ្យអាឡោះអាល័យនេះ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ សូមចូលរួមរំលែកទុក្ខ ដោយសេចក្តីស្រណោះអាឡោះអាល័យជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់យ៉ាងធំធេងនូវអ្នកមានគុណដែលជាអ្នកមានគុណជា ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហាធម៌ដ៏ថ្លៃថ្លាដែលកន្លងមក ក្នុងឆាកជីវិតរបស់ឧបាសក ប៉ោ សុន បានតស៊ូខិតខំចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មានប្រកបដោយគន្លងធម៌ និងបានអប់រំណែនាំដល់កូន-ចៅ ឱ្យក្លាយជាបញ្ញវន្ត និងជាមន្ត្រីរាជការដែលមានស្នាដៃរួមចំណែកថែរក្សា សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈដែលជាមូលដ្ឋានចម្បងក្នុងការអភិវឌ្ឍជាតិ។

ក្នុងពេលវេលាដ៏ក្រៀមក្រំរំជួលចិត្តនេះឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតនេះជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និង សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឧបាសក ប៉ោ សុន សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ នាយយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ