នារសៀល ថ្ងៃទី០៧ រោច ខែមិគសិរ ពស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៉ឹម សិទ្ធី សមាជិកគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដែលទទួលមរណភាព កាលពីម៉ោង៤:៤៥នាទី ព្រឹកថ្ងៃស្រុក ០៥ រោច ខែមិគសិរ ពស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។
សព ឯកឧត្តម អ៉ឹម សិទ្ធី កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅភូមិគ្រឹះរបស់លោកតាមផ្លូវលេខ១៩៧០ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕