សម្តេចក្រឡាហោម ស ខេង អញ្ជើញមាតុភូមិនិវត្តន៍ពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដោយសុវត្ថិភាព
January 18, 2018    អ្នកទស្សនា :


នៅថ្ងៃព្រហស្បតិ៍ ០២កើត ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណប្រតិភូនៃក្រសួងមហាផ្ទៃធ្វើមាតុភូមិនិវត្តន៍ពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញប្រកបដោយសុវត្ថិភាពនិងជោគជ័យ។

សូមបញ្ជាក់ជូនថា កាលពីរសៀលថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើងទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ត្រៀមលក្ខណៈដើម្បីអង្គប្រជុំទ្វេភាគី រវាងក្រសួងសន្តិសុខសាធារណៈ នៃ ស.ប.ប និងក្រសួងមហាផ្ទៃ នៃព្រះរាជាណាក្រកម្ពុជា។ 
ជាលទ្ធផលក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានចុះហត្ថលេខាព្រមព្រៀងលើកំណត់ហេតុ លទ្ធផលសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ