កិច្ចប្រជុំក្រុមការងារដើម្បីសិក្សាការធ្វើវិសោធនកម្មច្បាប់ស្តីពី “សញ្ជាតិ”
March 12, 2018

ព្រឹកថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងការដឹកនាំប្រជុំក្រុមការងារអ្នកច្បាប់អន្តរក្រសួង លើសេចក្តីព្រាងច្បាប់ស្តីពី “សញ្ជាតិ” ដើម្បីសិក្សាត្រួតពិនិត្យនូវសេចក្តីព្រាងបឋម ដោយរក្សានូវបញ្ញត្តិណាដែលមានលក្ខណៈសមស្រប និងបន្ថែម ឬកែបញ្ញត្តិណាដែលមិនសមស្របទៅនិងស្ថានភាពបច្ចុប្បន្ន។ 

កិច្ចប្រជុំសេចក្តីព្រាងច្បាប់ស្តីពី “សញ្ជាតិ” នេះ រៀបចំដោយក្រុមការងារអ្នករៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់  ស្តីពីសញ្ជាតិ ក្នុងគោលបំណងធានាការអនុវត្តដែនយុត្តាធិការរបស់ព្រះរាជាណាចក្រកម្ពុជា ទៅលើរូបវន្តបុគ្គល ដើម្បីកំណត់នូវសិទ្ធិទទួលបាន និងសិទ្ធិលះបង់សញ្ជាតិខ្មែរ ចំពោះជនដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬបរទេស និងដែលបានបំពេញតាមលក្ខខណ្ឌនៃច្បាប់នេះ។

ច្បាប់ស្តីពី សញ្ជាតិនេះ មាន ១០ជំពូក ៣៥មាត្រា ហើយច្បាប់នេះទៀតសោត មានវិសាលភាពអនុវត្ត ចំពោះរូបវន្តបុគ្គលដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬបរទេស៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
ក្រសួងមហាផ្ទៃ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ ទៅក្នុងទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ