សន្និសីទសារព័ត៍មានស្តីពី លទ្ធផលនៃកិច្ចសហប្រតិបត្តិ បង្រ្កាបផលិតផលក្លែងក្លាយ ចំនួន ៨៨ តោន
August 06, 2018    អ្នកទស្សនា :

នារសៀលថ្ងៃច័ន្ទ​ ១០ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ​  ឯកឧត្តម នាយឧត្តមសេនីយ៍​ មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានធ្វើសន្និសីទសារព័ត៍មានស្តីពី លទ្ធផលនៃកិច្ចសហប្រតិបត្តិ បង្រ្កាបផលិតផលក្លែងក្លាយ ចំនួន ៨៨ តោន។

 

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដោយមានការចូលរួមពីតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធនានា ក្នុងគណៈកម្មាធិការបានចុះប្រតិបត្តិការបង្រ្កាបបទល្មើស ពាក់ព័ន្ធផលិតផលក្លែងក្លាយ បានចំនួន ០៤ករណី ជាបន្តបន្ទាប់នាពេលថ្មីៗនេះរួមមានៈ

១. ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៨ ក្រុមប្រតិបត្តិការពិសេស នៃគណៈកម្មាធិការ បានចុះបង្រ្កាបករណី បើកសិប្បកម្មផលិតកាហ្វេក្លែងក្លាយ និងខុសច្បាប់ ស្ថិតនៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដកហូតបានវត្ថុតាង ចំនួន ១០មុខ ស្មើនឹង០៧តោន ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់។

 

២. ថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការពិសេសនៃគណៈកម្មាធិការ បានចុះបង្រ្កាបករណីបើកទីតាំងប៉ាតេ មិនអនុលោមតាមច្បាប់ ស្ថិតនៅផ្លូវលំ (២០០៤) សង្កាត់ទឹកថ្លា ខណ្ឌ សែន សុខ រាជធានីភ្នំពេញ ដកហូតបានវត្ថុតាង ចំនួន ១៤មុខ ស្មើនឹង០៥តោន។

 

៣. ថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការពិសេស នៃគណៈកម្មាធិការ បានចុះបង្រ្កាបករណីបើកសិប្បកម្មផលិតម្រេច និងកាហ្វេ មិនអនុលោមតាមច្បាប់ ស្ថិតនៅផ្ទះលេខ២អឺ០ ផ្លូវ២២៦ ភូមិ១៣ សង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដកហូតបានវត្ថុតាង ចំនួន ១៣មុខ ស្មើនឹង១៨តោន។

 

៤. ថ្ងៃទី២០-២១ ខែកក្តដា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការពិសេស នៃគណៈកម្មាធិការ បានចុះបង្រ្កាបករណី នាំចូលផលិត និងវេចខ្ចប់ក្លែងក្លាយ និងខុសច្បាប់ នូវផលិតផលទឹកសុទ្ធម៉ាក Saint Amand ទឹកសុទ្ធម៉ាក Evian ស្រាបៀរម៉ាក Corona និងផលិតផលមួយចំនួនទៀត ស្ថិតនៅផ្ទះលេខ១០៣B ផ្លូវលំ ភូមិច្រេះ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ  ដកហូតបានវត្ថុតាង ចំនួន ១៣មុខ ស្មើនឹង៥៨តោន។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ