ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ប៉ោ​ ភក្តិ​ ផ្ញើសារលិខិតអបអរសាទរ គោរព​ជូន​ សម្ដេចក្រឡាហោម ស ខេង ត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់អាណត្តិទី៦
September 06, 2018    អ្នកទស្សនា :

នៅថ្ងៃព្រហស្បតិ៍​ ទី៦​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ប៉ោ​ ភក្តិ​ អគ្គលេខាធិការ​ នៃ​អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ​ បានផ្ញើសារលិខិតអបអរសារទរគោរពជូន​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​មហាផ្ទៃ​ដោយមាន​ខ្លឹមសារ​ថា​ “តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ នៃ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមអនុញ្ញាតសម្តែងនូវអំណរសាទរ យ៉ាងជ្រាលជ្រៅ ប្រកបដោយមនោសញ្ជេតនារំភើប រីករាយ​ក្រៃលែងក្នុងឱកាស សម្តេចក្រឡាហោម ត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់អាណត្តិទី៦​ នៃ រាជរដ្ឋាភិបាលកម្ពុជា។ 
ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ នៃ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមយកឱកាសដ៏នក្ខត្តឬក្សនេះ ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្ដេចក្រឡាហោម និង លោក ជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ”៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ