ឯកឧត្តម រស់ វរុណ ចូលរួមបិទការងារអធិការកិច្ចលើកិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារ នៅខេត្តសៀមរាប
January 21, 2019    អ្នកទស្សនា :

      នៅព្រឹកថ្ងៃចន្ទ ០១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម រស់ វរុណ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុង​ពិធីបិទការងារ​អធិការកិច្ច លើកិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារ នៅខេត្តសៀមរាប ក្នុងគោលបំណង ការ​ចាត់តាំងអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋាននានា, ការអនុវត្តតួនាទី ភារកិច្ច រចនា​សម្ព័ន របៀបរបបការងារ និងទំនាក់ទំនងការងារ, ការគ្រប់គ្រងមន្ត្រីរាជការ មន្ត្រីនគរ បាលជាតិ, ការគ្រប់គ្រងចរាចរលិខិត និងឯកសារនានា, ការគ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិរដ្ឋ។

      សូមជំរាបជូនដែរថា ពិធីនេះក៏មានការមានចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាន អនុប្រធាន​នាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ មន្ត្រីនៃអគ្គាធិការដ្ឋាន និង ឯកឧត្តមប្រធានក្រុម​ប្រឹក្សា​ខេត្ត និងសមាជិក ឯកឧត្តម អភិបាលរងខេត្ត តំណាងឯកឧត្តម អភិបាលខេត្ត លោកស្នងការ ស្នង​ការ​រងនគរបាលខេត្ត ប្រធានក្រុមប្រឹក្សា និងអធិការនគរបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយ​ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់មួយចំនួន។ ព្រមជាមួយគ្នា​នោះដែរក៏មានការប្រគល់​សេចក្តីជូន​ដំណឹង​(សជណ) របស់ក្រសួងមហាផ្ទៃ ជូនរដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត យកទៅ​អនុវត្តផងដែរ៕គឹមអាន
ប្រភព៖អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ