អគ្គាធិការដ្ឋាន ប្រជុំពិភាក្សាស្តីពីការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេល០៥ ឆ្នាំ(២០១៩ ២០២៣)
January 22, 2019    អ្នកទស្សនា :

     នៅរសៀលថ្ងៃអង្គារ ០២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំអគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួង​មហាផ្ទៃ បានដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សាស្តីពីការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេល០៥ ឆ្នាំ(២០១៩ ២០២៣) របស់អគ្គាធិការដ្ឋាន ដោយ​ផ្តោតលើចក្ខុវិស័យ បេសកម្ម គោលដៅ ទិសដៅ យុទ្ធសាស្ត្រ របស់​អគ្គាធិការដ្ឋាន ក្នុងការអនុវត្តតួនាទីភារកិច្ច​របស់​ខ្លួនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសា​​​​ស្ត្រ​ចតុកោណដំណាក់កាល​ទី៤​របស់រាជរដ្ឋាភិបាលកម្ពុជា​សម្រាប់នីតិកាលទី៦របស់រដ្ឋសភា កិច្ច​ប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវ អគ្គាធិការ​រង លោក​ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នៃអគ្គាធិការដ្ឋានផងដែរ៕គឹមអាន

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ