ក្រសួងមហាផ្ទៃ ​ប្រជុំត្រៀមលក្ខណៈរៀបចំ​ចុះហត្ថលេខាលើកំណត់ហេតុ ​នៃកិច្ចសហប្រតិបត្តិការ​ជាមួយឡាវ​សម្រាប់ឆ្នាំ២០១៩
February 07, 2019    អ្នកទស្សនា :

      នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំ​រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណា​ចក្រ​កម្ពុជា  និងក្រសួងសន្តិសុខសាធារណៈ​នៃ​សាធារ​ណ​រដ្ឋប្រជាមានិតឡាវ នាពេលឆាប់ៗខាងមុខនេះ ព្រមជាមួយគ្នានោះដែរ ក៏មានពិធីចុះហត្ថលេខាលើកំណត់​ហេតុនៃកិច្ចសហប្រតិបត្តិការសម្រាប់​ឆ្នាំ២០១៩ រវាងក្រសួងទាំងពីរផងដែរ។

     សូមបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃ ​នៃព្រះរាជាណា​ចក្រ​កម្ពុជា  និងក្រសួងសន្តិសុខសា​ធារ​ណៈ​នៃ​សាធារ​ណរដ្ឋប្រជាមានិតឡាវ តែងផ្លាស់ប្តូរគ្នាក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំកិច្ចប្រជុំ​ប្រចាំឆ្នាំ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរលើវិស័យ​សន្តិសុខអោយ​កាន់​តែខ្លាំងក្លា ល្អប្រសើរ និងកាន់តែជិតស្និតបន្ថែមទៀត៕គឹម​អាន
ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ