អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពី សកម្មភាពការងារប្រចាំឆ្នាំ២០១៨ និងលើក​ទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០១៩
February 11, 2019    អ្នកទស្សនា :

  នៅព្រឹកថ្ងៃចន្ទ ០៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩  នៅសាលប្រជុំអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពី សកម្មភាពការងារប្រចាំឆ្នាំ២០១៨ និង​លើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០១៩ ព្រមទាំងរបាយការណ៍សកម្មភាព​ការងារ​ប្រចាំ​ខែ​មករា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០១៩ របស់អគ្គាធិការដ្ឋានផងដែរ ដោយ​មានមានអញ្ជើញការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាន​នាយកដ្ឋាន និងមន្ត្រីជំនាញជាច្រើន៕គឹមអាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ