នៅព្រឹកថ្ងៃព្រហស្បតិ៍ ០២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំ នៅសាលប្រជុំអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែលមានការចូលរួមដោយ ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ដើម្បីពិភាក្សាលើ របាយការណ៍លទ្ធផលនៃការអង្កេតស្រាវជ្រាវករណីលោកអធិការ០១រូប នៅខេត្តកំពង់ស្ពឺ និងលទ្ធផលនៃការចុះតាមដានលើការអនុវត្តសេចក្តីជូនដំណឹង (សជណ) របស់ក្រសួងមហាផ្ទៃ ដែលដាក់ឱ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជាសមត្ថកិច្ច៕ គឹមអាន
ប្រភព៖ អគ្គាធិការដ្ឋាន