សម្តេចក្រឡាហោម ស ខេង អញ្ជើញចុះពិនិត្យការសាងសង់សាលាបឋមសិក្សាក្របៅ​ចាស់​ និងសួរសុខទុក្ខប្រជាពលរដ្ឋ​ស្រុកកំចាយមារ​
February 21, 2019    អ្នកទស្សនា :

(ព្រៃវែង) ល្ងាចថ្ងៃព្រហស្បតិ៍​ ២រោច​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី​២១​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ អញ្ជើញចុះពិនិត្យមើលការសាងសង់សាលាបឋមសិក្សាក្របៅ​ចាស់​ និងបានសួរសុខទុក្ខប្រជាពលរដ្ឋ​ ភូមិក្របៅជួរ​ ឃុំក្របៅ​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង។ 

អញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង នាល្ងាចនេះរួមមាន ឯកឧត្តម​ ស្បោង​ សារ៉ាត​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងមន្ត្រីរាជការមួយចំនួនទៀតផងដែរ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ