ឯកឧត្តម មៀច សុផាន់ណា អញ្ជើញជាអធិបតីក្នុងការធ្វើបទបង្ហាញស្តីពី “ការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ”
March 19, 2019    អ្នកទស្សនា :

      នៅសាលប្រជុំនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៩នេះ ឯកឧត្តម មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអនុញ្ញាតឲ្យក្រុមហ៊ុន Yunnan Yunce Quality Testing Co., Ltd នៃទីក្រុង Kunming ខេត្ត Yunnam នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក Wei Wang (Vice Genreral Manager)និងលោក Junming Li (Chairman Senior Engineer)ធ្វើបទបង្ហាញស្តីពី "ការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ " ជូនដល់មន្រ្តីជំនាញ​ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​ ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញនិងបទពិសោធន៍ថ្មីៗ​បន្ថែមទៀត ។

     នៅក្នុងពិធីនេះក៏មានការប្រគល់ ទទួលឧបករណ៍សម្ភារបច្ចេកទេសធ្វើពិសោធន៍បឋមពិនិត្យ រកសារធាតុគីមីពុលក្នុងចំណីអាហារ​ ពីក្រុមហ៊ុន​ ជូនដល់គណៈកម្មាធិការផងដែរ​ ៕ 


ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ