សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា នៅខេត្តព្រៃវែង
May 09, 2019    អ្នកទស្សនា :

       នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាននៅខេត្តព្រៃវែង ព្រមទាំងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារឰខួបលើកទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ ២០១៩ ក្រោមប្រធានបទ "ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា" ដែលរៀបចំធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមឧកញ៉ា លោកជំទាវឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា សប្បុរសជននិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

       ក្នុងពិធីនេះសម្តេច ក៏បានមានប្រសាសន៍ណែនាំដល់កាកបាទក្រហមកម្ពុជាសាខាខេត្តព្រៃវែង ត្រូវធ្វើការជួយសង្រ្គោះប្រកបដោយអព្យាក្រឹត្យភាពដោយមិនរើសអើងពីនិន្នាការនយោបាយនោះឡើយ ដោយផ្អែកលើកាកបាទក្រហមគឺជាអង្គការអព្យាក្រឹត្យមួយដែលត្រូវជួយសង្រ្គោះគ្រប់មុខសញ្ញានៅពេលប្រជាពលរដ្ឋជួបប្រទះ។ ជាងនេះទៀត សម្តេចក៏បានជំរុញ សាខាកាកបាទក្រហមកម្ពុជាសាខាខេត្ត ត្រូវប្រើប្រាស់ថវិកាឲ្យមានតម្លាភាព ដើម្បីជាទំនុកចិត្តដល់សប្បុរសជនម្ចាស់ជំនួយ។ សម្តេចក្រឡាហោម បានណែនាំឲ្យកាកបាទក្រហមខេត្ត បន្តខិតខំការងារជួយសង្គ្រោះឲ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ។

       នាឱកាសនោះដែរ សម្តេចក្រឡាហោម ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តាចូលរួមជាកម្លាំងមនុស្សធម៌ជួយឧបត្ថម្ភជាថវិកា ឬជាសម្ភារផ្សេងៗតាមវប្បធម៌ចែករំលែកដើម្បីទ្រទ្រង់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង សម្រាប់ទុកជាមូលនិធិក្នុងការឆ្លើយតបគ្រោះមហន្តរាយនានាកើតឡើងជាយថាហេតុ ជួយជនក្រីក្រ ស្រ្តីមេម៉ាយគ្មានទីពឹង កូនកំព្រា​ ជនពិការផ្ទុកមេរោគអេដស៍៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ